ចេញផ្សាយ ១០ ឧសភា ២០១៩
120
ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក នុន បុត្រ មន្រ្តីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និង លោក ហ៊ុយ សារៀម ប្រធានAC រស្មីទួលទទឹង
ដើម្បីចូលរួមសិក្ខាសាលាពិនិត្យឡើងវិញនៃការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម នៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិដ្ឋានកសិកម្មក្រោម អធិបតីភាព លោក ស្រ៊ុន សុខុម អគ្គរងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមានការចូលរូម មន្ទីរ២៥រាជធានីខេត្ត និង ACមកពី ២៥រាជធានីខេត្ត។