ចេញផ្សាយ ០៩ ឧសភា ២០១៩
76
ថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩
លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមប្រជុំស្តីពីតម្រូវការរបស់សហគមន៍នេសាទ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី គណៈកម្មការសហគមន៍នេសាទ អាជ្ញាធរភូមិ ឃុំទំនប់រលក។ ក្នុងកិច្ចប្រជុំក៏បានពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីកំណត់រកបញ្ហាជាអតិភាព ក្នុងគោលបំណងសម្រាប់ធ្វើការដោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ មានភាពប្រសើរឡើង។ កិច្ចប្រជុំរៀបចំដោយអង្គការPIN រួមទាំងមានការចូលពីសមាជិកសរុបចំនួន ១៥នាក់ ក្នុងនោះស្រីចំនួន ៤នាក់។