មាតិកា
ការចុះល្បាតរុករកបទល្មើស កាប់រានព្រៃឈើ នៅក្នុងភូមិសាស្ត្រ កោះតាកៀវ ស្ថិតនៅក្រៅតំបន់បរិស្ថាន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៨ ឧសភា ២០១៩
731
ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារគណ:បញ្ជាការខេត្ត រួមមានមន្ត្រីរដ្ឋបាលព្រៃឈើ កសិកម្ម មន្ត្រី បិរស្ថាន PM អាជ្ញាធរដែនដី មន្ត្រីសាលាខេត្ត មន្ត្រីយោធាកងពលតូច ទ័ពពិសេសឆ័ត្រយោង ៩១១ កោះតាគៀវ សរុបចំនួន ៣៤នាក់ បានចុះល្បាតរុករកបទល្មើស កាប់រានព្រៃឈើ នៅក្នុងភូមិសាស្ត្រ កោះតាកៀវ ស្ថិតនៅក្រៅតំបន់បរិស្ថាន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមការងារ បានប្រទះឃើញការលួចកាប់ អាឈើ ចំនួន ៦ទីតាំង និងមានបោះចាក់បង្គោលព្រំដី បាញ់ថ្នាំសំគាល់ តែមិនទាន់មានការកាន់កាប់ច្បាស់លាស់នៅឡើយទេ ជាក់ស្តែង ក្រុមការងារបានដកហូត ម៉ាស៊ីនត្រង់សឺណ័រ ម៉ាក STIHL ចំនួន ១គ្រឿង និងគំនរឈើអាស្តុកទុកក្នុងព្រៃចំនួន ៣ម៉ែត្រគីប ៧៩៤០ សូមជម្រាបជូនផងដែរ ក្រុមការងារ បានឯកភាពរួមគ្នា ចំពោះម៉ាស៊ីនត្រង់សឺណ័រ ចំនួន ១គ្រឿង និងឈើអារ ៣,៧៩៤០ ម៉ែត្រគីប ប្រគល់អោយខាងកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ទទួលថែរក្សា និងប្រើប្រាស់ក្នុងរៀបចំបន្ទាយ នៅទីតាំងប្រចាំការ កងពលតូចទ័ពពិសេស ឆ័ត្រយោង ៩១១។
ចំនួនអ្នកចូលទស្សនា
Flag Counter