ចេញផ្សាយ ០៧ ឧសភា ២០១៩
92
ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី២ លើកទី ៦០ នៅរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក ឈិន សេងងួន អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក ក្រុង និងមន្ទីរជំនាញ អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ។