មាតិកា
រួមពិធីសន្និសិទអេពីដេមីសាស្ត្រអនុវត្តន៍ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សា នៅសណ្ឋាគារអង្គប៉ារ៉ាឌី ខេត្តសៀមរាប
ចេញ​ផ្សាយ ០៧ ឧសភា ២០១៩
139
ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ​២០១៩ លោក អ៊ុក ចាន់ដារ៉ារិទ្ធិ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមពិធីសន្និសិទអេពីដេមីសាស្ត្រអនុវត្តន៍ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សា នៅសណ្ឋាគារអង្គប៉ារ៉ាឌី ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី ៧ ដល់ ៨ ខែ ឧសភា ឆ្នាំ ២០១៩។ ពិធីនៅធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម លី សុវណ្ណ អគ្គនាយកនៃអគ្គដ្ឋានប្រយុទ្ធប្រឆាំង និងជម្ងឺឆ្លង ឯកឧត្តម ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ។ សមាសភាពដែលបានអញ្ជើញចូលរួមពីអង្គការ US CDC និង WHO រួមទាំងលោក លោកស្រី ដែលជាសិក្ខាកាមAET ជំនាន់១ ដល់ជំនាន់៨ និង CAVET ពីជំនាន់១ ដល់ជំនាន់ ៥
ចំនួនអ្នកចូលទស្សនា
Flag Counter