ចេញផ្សាយ ០៦ ឧសភា ២០១៩
176
ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក អាត ផល្លី ប្រធានការិយាល័យកសិឧស្សាហកម្ម រួមទាំងមន្ត្រីក្រោមឱវាទមន្ទីរចំនួន ៣រូបទៀត ដើម្បីចុះពិនិត្យដើមល្មើដែលបាក់ពាក់កណ្តាលដើមនៅតាមបណ្តោយដងផ្លូវលេខ២៨មិថុនា។ ក្រោយពីក្រុមការងារបច្ចេកទេសចុះពិនិត្យសង្កេតជាក់ស្តែងឃើញថាមិនមានសត្វចង្រៃ ឬជម្ងឺអ្វីនោះទេ។ ដូច្នេះក្រុមការងារសូមធ្វើការសន្និដ្ឋាន
ចំពោះការបាក់ពាក់កណ្តាលដើមបណ្តាលមកពី÷
-ដើមល្មើមានការប៉ះទង្គិច និងមានរបួសយូខែមកហើយ
-ដើមល្មើស្រូបសារធាតុចិញ្ចឹម និងទឹកមិនគ្រប់គ្រាន់
-ខ្យល់បោកបក់មកខ្លាំងធ្វើអោយដើមល្មើបាក់។