ចេញផ្សាយ ០៦ ឧសភា ២០១៩
148
ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩
លោក សុខ អាង ប្រធានការិយាល័យផែនការ គណនេយ្យ បានដឹកនាំមន្ត្រីការិយាល័យផែនការគណនេយ្យចំនួន ២រូប ដើម្បីចូលរួមសិក្ខាសាលាស្តីពី «វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) សម្រាប់រដ្ឋបាលកណ្តាល និងបញ្រ្ជាបការយល់ដឹងអំពីប្រពន្ធ័ NRMIS ជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត» ក្រោមអធិបតីភាព ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារ EMPRESS ANGKOR ខេត្តសៀមរាប ចំនួនពីរថ្ងៃគិតចាប់ពីថ្ងៃទី ៦ ដល់ ៧ ខែ ឧសភា ឆ្នាំ២០១៩។ សមាសភាពដែលអញ្ជើញចូលរួមមកពី រដ្ឋបាលកណ្តាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត។