មាតិកា
ការចុះចាក់ថ្នាំការពារជំងឺសារទឹក ការពារជំងឺអុតក្តាម និងស្រង់ស្ថិតិសត្វគោ ក្របី ជ្រូក មាន់ ទានៅ ឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចេញ​ផ្សាយ ០៤ ឧសភា ២០១៩
128
ថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះចាក់ថ្នាំការពារជំងឺសារទឹក ការពារជំងឺអុតក្តាម និងស្រង់ស្ថិតិសត្វគោ ក្របី ជ្រូក មាន់ ទានៅ ឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលគឺ÷ ១. វ៉ាក់សាំងជម្ងឺសាទឹក÷ គោចំនួនសរុប ៣៩០ក្បាល និងក្របីចំនួនសរុប ២៧១ក្បាល សរុបរួមស្មើ ៨៦១ក្បាល។ ២.វ៉ាក់សាំងជម្ងឺអុតក្តាម÷ គោចំនួនសរុប ១២៤ក្បាល និងក្របីចំនួនសរុប ៨៦ក្បាល សរុបរួមស្មើ ២១០ក្បាល។ ដូចនេះសត្វដែលទទួលបានការចាក់វ៉ាក់សាំងសម្រាប់ជម្ងឺទាំងពីរខាងលើគឺមានចំនួនសរុប ១០៧១ក្បាល។ ៣.ការស្រង់ស្ថិតិសត្វនៅក្នុងឃុំសាមគ្គី÷ គោចំនួនសរុប ៣៧៥ក្បាល ក្របីចំនួនសរុប ៣៧៧ក្បាល ជ្រូកសរុប ៦០៤៥ក្បាល មាន់ចំនួនសរុប ៥៣០០ក្បាល និងទាចំនួនសរុប ៦៣៨ សរុបរួមមានចំនួន ១២,៧៣៥។ ៤.ការស្រង់ស្ថិតិសត្វនៅឃុំទឹកល្អក់÷ គោចំនួនសរុប ២០២ក្បាល និងក្របីសរុប ៨៥ក្បាល និងជ្រូកសរុប ២៣៣ សរុបចំនួន ៣១០ក្បាល។ ៥.ការស្រង់ស្ថិតិសត្វនៅឃុំទឹកថ្លា គោំនួនសរុប ៤៣១ក្បាល ក្របីចំនួនសរុប ១៧៧ក្បាល ជ្រូកចំនួនសរុប ១៥៧ក្បាល មាន់ចំនួនសរុប ១០៥៩ក្បាល និងទាចំនួនសរុប ១១១៨២ក្បាល សរុបចំនួន ១៣,០០០៦ក្បាល។ ដូច្នេះស្ថិតិដែលស្រង់បានក្នុងឃុំទាំងពីរចំនួន ១៣០,៣១៦ក្បាល។
ចំនួនអ្នកចូលទស្សនា
Flag Counter