មាតិកា
ការចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលគម្រោងបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសដៅលើការធ្វើជំនួញ និងសិក្ខាសាលាបញ្ចប់គម្រោង
ចេញ​ផ្សាយ ០៣ ឧសភា ២០១៩
92
ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក នុន បុត្រ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដើម្បីចូលរួម កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលគម្រោងបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសដៅលើការធ្វើជំនួញ និងសិក្ខាសាលាបញ្ចប់គម្រោង នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ សមាសភាពចូលរួមជាអធិបតិីភាព ឯកឧត្តម បណ្ឌិត ម៉ម អំណត់ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ប្រធានទីប្រឹក្សា គម្រោង BPAC និងមានការចូលរួមពីមន្រ្តីទាំង ២៤ រាជធានីខេត្ត និងAC១២ មកពីខេត្តចំនួន ៤÷ ១.កំពង់ស្ពឺ ២.តាកែវ ៣.ស្វាយរៀង ៤.កំពង់ចាម។
ចំនួនអ្នកចូលទស្សនា
Flag Counter