មាតិកា
ការចូលរួមអបអរសាទរខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០១ ឧសភា ២០១៩
292
នៅព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.ស២៥៦២ ត្រូវ​នឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី បុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានចូលរួមកម្មវិធីដោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងអង្គការ Jica japan និងឯកឧត្តម លោកជុំទាវ លោក លោកស្រី អភិបាលរងខេត្តព្រះសីហនុ និងមេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាននិងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ កម្មករ កម្មការិនី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter