ចេញផ្សាយ ៣០ មេសា ២០១៩
85
នៅថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលកំពង់សោមទទួលបន្ទុកក្តាប់រួមបាននាំដឹកក្រុមអធិការកិច្ច នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម ដើម្បីចូលរួមប្រជុំស្តីពីការទប់ស្កាត់ការចាក់ដីចូលក្នុងដែននេសាទ និងការកាប់ព្រៃកោងកាង នៅរដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គោលបំណងចាំចាច់នៃអង្គប្រជុំ គឺអញ្ជើញអ្នកចាក់ដីចូលដែននេសាទមកធ្វើកិច្ចសន្យា និងកាយដីចេញវិញ ព្រមទាំងបន្តនិតិវិធីតាមច្បាប់ស្តីពីជលផល។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក អភិបាលរងនៃគណៈអភិបាលរងស្រុកស្ទឹងហាវ និងមន្រ្តីអង្គភាពពាក់ព័ន្ធ។ ក្រោយកិច្ចប្រជុំក្រុមការងារបានចុះបានចុះពិនិត្យស្នាក់ការសហគមន៍នេសាទឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។