ចេញផ្សាយ ២៩ មេសា ២០១៩
138
នៅព្រឹកថ្ងៃចន្ទ ១០រោច ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឈុន ថុល នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក ក្នុងការចុះត្រួតពិនិត្យករណីមានការចាក់លុបព្រៃកោងកាង និងការកាន់កាប់ដីចំណីរឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក ព្រមទាំងមានការអញ្ជើញចូលរួមពី លោក អភិបាលស្រុកស្ទឹងហាវ អង្គភាពពាក់ព័ន្ធ និងអជ្ញាធរភូមិឃុំ។ ជាលទ្ធផលក្រោយពីការពិនិត្យទទួលបាន៖
១.បានចុះពិនិត្យទីតាំងតំបន់ពយយាយម៉ៅ ត្រង់ឆ្នេរតាបារាំង ស្ថិតក្នុងភូមិរិទ្ធី២ មានការបោះបង់គោលយកដីឆ្នេរ ក្នុងនោះក្រុមការងារបានប្រគល់ជូនអជ្ញាធរស្រុកដើម្បីដោះស្រាយ។
២.បានចុះពិនិត្យទីតាំងត្រង់ចំការដូងតាឈួនដោយពិនិត្យឃើញមានការកាប់ទន្រាន់ព្រៃកោងកាង និងចាក់ដីសម្រាប់ធ្វើការដាំដើមដូងដែលមានទំហំជាង ២ហិកតា។ គួររំលឹកឡើងវិញផងដែរថាទីតាំងខាងលើនេះគឺក្រុមការងារបានចុះមកពិនិត្យរួចម្ដងមកហើយដោយក្នុងនោះលោកនាយរងខណ្ឌជលផលក្ដាបរួម បានធ្វើកំណត់ហេតុ និងរបាយការណ៍ជូនទៅរដ្ឋបាលខេត្តព្រះសីហនុរួចមកហើយ។