ចេញផ្សាយ ២៧ មេសា ២០១៩
78
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោមសហការជាមួយប៉ូលិសបង្រ្កាបបទល្មើសសេដ្ឋកិច្ចព្រះសីហនុ និងមន្ត្រីសាខាកាំកុងត្រូលបានឃាត់ចាប់បង្គារមានដាក់សារធាតុចាហួយចំនួន ៤៥កេសទំងន់ ៩០០គីឡូក្រាម នៅចំណុចផ្សារលើ ខេត្តព្រះសីហនុ ដែលឈ្មួញដឹកមកពីវៀតណាម។ ចំពោះបង្គារទាំងនេះមន្រ្តីសមត្ថកិច្ចនឹងធ្វើការដុតបំផ្លាញចោល ហើយបានធ្វើការណែនាំដល់ឈ្មួញឱ្យបញ្ឈប់សកម្មភាពតទៀត។