ចេញផ្សាយ ២៦ មេសា ២០១៩
105
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្ដាប់រួមបានចូលរួមពិធីព្រលែងសត្វអណ្ដើកសរសៃ ឬ អណ្ដើកហ្លួង នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធានមន្ទីរកសិកម្ម មន្ទីរធនធានរ៉េ និងថាមពល មន្ទីរបរិស្ថាន អង្គការwcs និងអាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋក្នុងឃុំចំការហ្លួង។