ចេញផ្សាយ ២៥ មេសា ២០១៩
66
ថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ឡាង សុគន្ធមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការ វាយតម្លៃរបាយការណ៍ផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃដែក ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងនៅរដ្ឋបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ឬតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តព្រះសីហនុ។