ចេញផ្សាយ ២៤ មេសា ២០១៩
83
ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោកប្រធានផែនការគណៈនេយ្យ បានដឹកនាំកិច្ចស្តីពីការកសាងផែនការយុទ្ធសាស្រ្តឆ្នាំ ២០២០-២០២២ នៅសាលប្រជុំតូច ដើម្បីជំរុញ និងពន្យល់បន្ថែមលើកាបំពេញនូវកម្មវិធី និងអនុកម្មវិធីដល់ខណ្ឌរដ្ឋបាលទាំងពីរ និងការិយាល័យសម្រាប់អនុវត្តនៅឆ្នាំ២០២០-២០២២។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកនាយខណ្ឌ ប្រធានការិយាល័យ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុទាំងគ្រប់ការិយាល័យ។