មាតិកា
ការចូលរួមប្រជុំពិភាក្សាលើកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពិនិត្យលើមុខងារសេវារដ្ឋបាលឡើងវិញ(វិស័យកសិកម្ម)ដែលមន្ទីរបាននឹងកំពុងដាក់អនុវត្តនៅ អង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបញ្ហាផ្សេងៗមួយចំនួនពាក់ព័ន្ធ
ចេញ​ផ្សាយ ២៣ មេសា ២០១៩
70
ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រី្តក្រោមឱវាទចំនួន ២រូប បានចូលរួមប្រជុំពិភាក្សាលើកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការពិនិត្យលើមុខងារសេវារដ្ឋបាលឡើងវិញ(វិស័យកសិកម្ម)ដែលមន្ទីរបាននឹងកំពុងដាក់អនុវត្តនៅ អង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបញ្ហាផ្សេងៗមួយចំនួនពាក់ព័ន្ធ ដែលដឹកនាំប្រជុំដោយ ឯកឧត្ដម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹងនាំតាមមន្ទីរទាំង២៥រាជធានីខេត្ត។ អង្គរប្រជុំធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ផងដែរថានេះជាអង្គប្រជុំលើកទី៦ ដើម្បីសម្រេចជំហានទី១ ដើម្បីពិនិត្យឡើងវិញលើមុខងារសំខាន់ៗរបស់សេវារដ្ឋបាលដែលមន្ទីរបានប្រគល់ទៅការិយាល័យច្រកចេញចូលតែមួយ ហើយអោយតាមមន្ទីរបង្ហាញពីសេវារដ្ឋបាលបានប្រគល់ទៅការិយាល័យច្រកចេញចូលតែមួយ ដែលបាននឹងកំពុងអនុវត្ត និងពិនិត្យការស្នើសុំចេញលិខិតធ្វើយ៉ាងណាអោយមានភាពងាយស្រួលក្នុងការអនុវត្តនៅថ្នាក់ក្រោមជាតិ។
ចំនួនអ្នកចូលទស្សនា
Flag Counter