ចេញផ្សាយ ២៣ មេសា ២០១៩
77
ថ្ងៃអង្គារ ៤រោច ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរួមទាំងមន្រ្តីក្រោមឱវាទ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានសហការជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចុះពង្រឹងតាមទីសត្តឃាតដ្ឋាន ឱ្យមានអនាម័យល្អ ក្នុងទីធ្លា ទាំងទ្រុងស្តុកសត្វ ទាំងការដឹកជញ្ជូន រួមទាំងការតាំងលក់សាច់សត្វ ហើយឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី រួមទាំងក្រុមការងារក៏ធ្វើការណែនាំដល់ម្ចាស់សត្តឃាតដ្ឋាន ឱ្យកែសំរួលទីធ្លាដោយក្រាលសាបឱ្យជិតស្មើ កុំឱ្យមានដក់ទឹក ក្នុងការជៀសវាងនូវមេរោគ និងជម្ងឺផ្សេងៗរស់នៅ។