ចេញផ្សាយ ២២ មេសា ២០១៩
90
ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩
លោក អ៊ុក ចាន់ដារ៉ារិទ្ធិ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជូលគ្នារវាងអេពីដេមីសាស្ត្រ និងមន្ទីរពិសោធន៍ នៅសណ្ឋាគារ ហេង រស្មី ខេត្តកំពត។ វគ្គបណ្តុះបណ្តាលធ្វើឡើងក្រោមអធិបតីភាព លោក យី សេងឌឿន អនុប្រធានប្រយុទ្ធប្រឆាំង និងជម្ងឺឆ្លង លោក ហាក់ សុភ័ណ្ឌមន្នី តំណាងវិទ្យាស្ថានសុខភាពសាធារណៈ លោក ទិត វុទ្ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលចំនួន ៩ រាជធានី និងខេត្ត ដូចជា កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្ដាល និងរាជធានីភ្នំពេញ។ បញ្ជាក់ដែរថាក្នុងវគ្គបណ្តុះបណ្តាលក៏មានមន្រ្តីនៃមន្ទីរសុខាភិបាលចូលរួមចំនួន ២រូបសម្រាប់មួយខេត្តៗខាងលើផងដែរ។