ចេញផ្សាយ ១៩ មេសា ២០១៩
175
ថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមសង្រ្កានសមុទ្រ នៅឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ និងបានរៀបចំពិពណ៌ផលិតផលកសិកម្មដែលជាផលិតផលរបស់ប្រជាកសិករក្នុងខេត្តព្រះសីហនុ។ កម្មវិធីបើកសង្រ្កានសមុទ្រប្រព្រឹតទៅ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែល មានការចូលរួមពីប្រជាពលរដ្ឋនិង មន្រ្តីរាជការយ៉ាងច្រើនកុះករ។