ចេញផ្សាយ ០៩ មេសា ២០១៩
108
ថ្ងៃអង្គារ ០៥កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩
លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងនាយសង្កាត់រដ្ឋបាលជលផលមិត្តភាព និងស្ទឹងហាវ បានចេញល្បាតក្នុងដែននេសាទ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងការល្បាតនេះមានការចូលរួមពីសហគមន៍នេសាទ និងអភិបាលរងស្រុកផងដែរ។ ជាលទ្ធផលក្រុមការងារបានដកបង្គោលថ្មចំនួន ៦ដើម ចេញពីដែននេសាទសហគមន៍អូរត្រះ បន្ទាប់មកមន្រ្តីជំនាញ បានទៅពិនិត្យ ការសាងសង់ស្នាក់ការរបស់សហគមន៍នេសាទអូរត្រេះ ដែលសាងសង់បានជាង ៩០ភាគរយហើយ។