ចេញផ្សាយ ០៩ មេសា ២០១៩
73
ថ្ងៃអង្គារ ០៥កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩
លោក ប៉ុន ហាក់ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសរដ្ឋ និងឯកជនស្តីពី«ការអភិវឌ្ឍវិស័យទេសចរណ៍ និងបញ្ហាប្រឈមក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយការចុះត្រួតពិនិត្យពង្រឹងគុណភាពអាជីវកម្មកីឡាទេសចរណ៍ខេត្តព្រះសីហនុ»ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំរដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ម៉ាង សីុណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ឬ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត្ត ព្រមទាំងតំណាងវិស័យឯកជន សរុបប្រមាណ៧០នាក់។