មាតិកា
ការព្រលែងសត្វអណ្តើកសមុទ្រ(ល្មិចក្បាលធំ) ទំនង់ ១៨គីឡូក្រាម នៅសង្កាត់ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៨ មេសា ២០១៩
99
ថ្ងៃចន្ទ ០៤កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រួម បានដឹកនាំក្រុមការងារដើម្បីធ្វើការព្រលែងសត្វអណ្តើកសមុទ្រ(ល្មិចក្បាលធំ)មួយក្បាល ទំនង់ ១៨គីឡូក្រាម នៅសង្កាត់ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបងប្អូនប្រជាពលរដ្ឋជាអ្នកនេសាទ ចាប់បាន ហើយក៏បានរាយការណ៍ដល់ខណ្ឌរដ្ឋបាលជលផលកំពង់សោមសម្រាប់ពិនិត្យ រួចទើបធ្វើការព្រលែងតែម្តង។
ចំនួនអ្នកចូលទស្សនា
Flag Counter