មាតិកា
ការចុះត្រូពិនិត្យដេប៉ូលក់សម្ភារៈកសិកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
ចេញ​ផ្សាយ ០៥ មេសា ២០១៩
136
ថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ លោក នុត រ៉ា ប្រធានការិល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ សហការជាមួយលោក មាន ប៊ុនថា អនុប្រធានការិយាល័យកសិកម្មក្រុង ចុះត្រូពិនិត្យដេប៉ូលក់សម្ភារៈកសិកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាលទ្ធផល÷ ១.ដេប៉ូ សែត សុីម លក់បំណែកពូជដំណាំ នៅសង្កាត់៤ ក្រុងព្រះសីហនុពុំមានបទល្មើស។ ២.ដេប៉ូ អិត ហេម លក់ចំណីសត្វនៅសង្កាត់៤ ក្រុងព្រះសីហនុពុំមានបទល្មើស។ ៣.ដេប៉ូ គ្រួច សោភ័ណ្ឌ លក់ជីកសិកម្ម ថ្នាំកសិកម្មនៅសង្កាត់៤ បានលក់ថ្នាំកសិកម្មខុសច្បាប់មួយចំនួន មន្ត្រីការិយាល័យនីតិកម្មកសិកម្មបានឃាត់វត្ថុតាងនឹងធ្វើកិច្ចសន្យាបញ្ឈប់បទល្មើសរយៈពេល៧ថ្ងៃ។
ចំនួនអ្នកចូលទស្សនា
Flag Counter