ចេញផ្សាយ ៣១ មីនា ២០១៩
119
ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមដំាដើមឈើ និងដើមកោងកាងដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានចំនួនសរុបទាំងអស់ ១២,៥០០ដើម ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ។