មាតិកា
ការជីកស្រះទំហំ ៣៤.៧០ម៉ែត្រx៩៩.២០ម៉ែត្រ និងជម្រៅ ០៤ម៉ែត្រដើម្បីថែរក្សា និងស្តុកទឹកនៅរដូវប្រាំង សម្រាប់ការប្រើប្រាស់ និងជាពិសេសលើការស្រោចស្រពលើដំណាំបង្កា
ចេញ​ផ្សាយ ២៩ មីនា ២០១៩
75
ថ្ងៃព្រហស្បត្តិ៍ ០៨រោច ខែផល្គុន ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ក្រោមការណែនាំពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ និងដោយមានការជួយឧបត្ថមពី ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានជីកស្រះទឹកដេីម្បីថែរក្សា និងស្តុកទឹកទុកនៅរដូវប្រាំង ដើម្បីជួយសង្គ្រោះទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រចាំថ្ងៃ និងស្រោចស្រពលើដំណាំរួមផ្សំផ្សេងៗ។ ក្នុងការងារនេះឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុគឺមានចក្ខុវិស័យដូចគ្នាលើការជីកស្រះទំហំ ៣៤.៧០ម៉ែត្រx៩៩.២០ម៉ែត្រ និងជម្រៅ ០៤ម៉ែត្រ ដែលអាចស្តុកទឹកបាន ១០,៧៦៦ម៉ែត្រគីប សម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំរួមផ្សំផ្សេងៗដើម្បីលើកស្ទួយវិស័យកសិកម្ម។ ទីតាំងស្រះស្ថិតនៅស្ថានីយ៍ពិសោធន៍កសិកម្មស្រុកព្រៃនប់ ភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថាការជីកស្រះមានការឧបត្ថម្ភគ្រឿងចក្រ និងថវិកាមួយចំនួនពីឯកឧត្តម យន្ត មីន សម្រាប់ជួយដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ អនុវត្តលើការងារជីកស្រះនេះឱ្យចេញជារូបរាង។
ចំនួនអ្នកចូលទស្សនា
Flag Counter