ចេញផ្សាយ ២៨ មីនា ២០១៩
73
នៅរសៀលថ្ងៃព្រហស្បត្តិ៍ ០៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោកស្រី អ៉ិន ម៉ានិត អនុប្រធានការិយាល័យនីតិកម្មកសិកម្មបានចូលរួមពិធីប្រជុំកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពាក់ព័ន្ធនឹងការងារនីតិកម្មកសិកម្ម នៅនាយកដ្ឋាននីតិកម្មកសិកម្ម។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ឬតំណាងការិយាល័យនីតិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥រាជធានីខេត្ត