មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងាររបស់បណ្ដាញសហគមន៍នេសាទប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម
ចេញ​ផ្សាយ ២៧ មីនា ២០១៩
87
ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលកំពង់សោមបានសហការជាមួយនាយកដ្ឋានសហគមន៍ និងនាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹមបានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងាររបស់បណ្ដាញសហគមន៍នេសាទប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយមានសមាជិកចូលរួមចំនួន ២៥ នាក់ ក្នុងនោះស្រីចំនួន ២នាក់។ នៅក្នុងនោះផងដែរ មានចែកសម្ភារៈ និងអង្គប្រជុំបានឯកភាពគ្នាដុតបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ដែលសហគមន៍បានរឹបអូសពីជនល្មើស រួមមានទុយោប្រវែង ២៥០ម៉ែត្រ មងពន្លិច ៤កញ្ចប់ ប្រវែងប្រមាណ ១៥០០ម៉ែត្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter