ចេញផ្សាយ ២៥ មីនា ២០១៩
71
ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩
ក្រុមការងារមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ចំនួន ៤រូប នៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះស្រង់ស្ថិតិសត្វ និងតាមដានជម្ងឺ នៅឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានគោចំនួន ៩៧៦ក្បាលក្របីចំនួន ៣៤២ ជ្រូកចំនួន ៤៣៧ ក្បាល មាន់ចំនួន ៦៣៧៩ក្បាល និងទាចំនួន ២៧៤ក្បាល សរុប ៨៤០៨។ សម្រាប់នៅឃុំចំការហ្លួងមានគោចំនួន ២៩៩ក្បាល ក្របីចំនួន ៤៣៥ ជ្រូកចំនួន ១៤៥៩ក្បាល មាន់ចំនួន ២៥២៣ក្បាល ទាចំនួន ៥៤ក្បាល សរុប ៤៧៧០។ ចំណែកឯបញ្ហាជំងឺសត្វគឺគ្មានជំងឺណាមួយកើតឡើងនោះទេ។