ចេញផ្សាយ ២៥ មីនា ២០១៩
90
ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានប្រជុំពិភាក្សាស្តីពីការសិក្សាលើភាពធន់ទ្រាំរបស់ប្រជាជនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យវារីវប្បកម្មតំបន់ឆ្នេរ ខេត្តព្រះសីហនុ ជាមួយក្រុមនិស្សិតមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ ផ្នែកគ្រប់គ្រង និងអភិវឌ្ឍធនធានធម្មជាតិ នៃសាកលភូមិន្ទភ្នំពេញ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ការប្រជុំផ្តោតលើការចិញ្ចឹមត្រីក្នុងបែ ក្នុងនោះលោក បានផ្តល់ជាយោបល់ពីបច្ចេកទេសនៃការចិញ្ចឹមជាច្រើន និងបញ្ហាប្រឈមលើការចិញ្ចឹមត្រីក្នុងបែផងដែរ។