មាតិកា
ការចុះល្បាតរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៅត្រង់ចំណុចភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២២ មីនា ២០១៩
75
ថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះល្បាតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាលទ្ធផលគឺ ចាប់បាននូវ សាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វដូច÷ ជង្គង់មាន់ ៦៨គីឡូក្រាម សាច់ក្រក( hotdog) ៦០កញ្ចប់ ប្រហិតត្រី ១២កញ្ចប់ ក្បាលទា ៨០កញ្ចប់ និងសាច់ក្ងាន ១៧២ គីឡូក្រាម នៅត្រង់ចំណុចភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថាផលិតផលទាំងនេះដែលមានប្រភពមកពីភ្នំពេញ និងជាផលិតផលដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ក្នុងករណីនេះការិយាល័យបានធ្វើការអប់រំ និងផាកពិន័យទៅតាមវិធានបសុពេទ្យ។
ចំនួនអ្នកចូលទស្សនា
Flag Counter