មាតិកា
ការចូលរួមពិធីផ្សព្វផ្សាយ “ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ នៅថ្នាក់ក្រោមជាតិ"​​
ចេញ​ផ្សាយ ២២ មីនា ២០១៩
95
នៅថ្ងៃព្រហស្បតិ៍​ ១រោច​ ខែផល្គុន ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ​ត្រូវនឹងថ្ងៃទី២១​ ខែមីនា ឆ្នាំ២០១៩​ លោក ពៅ សីលា ជាមន្ត្រីការិយាល័យផែនការគណនេយ្យ បានចូលពិធីផ្សព្វផ្សាយ “ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ នៅថ្នាក់ក្រោមជាតិ"​​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោកជំទាវយូ សុគន្ធ អភិបាលរងខេត្តកំពត​ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពត។ ពិធីផ្សព្វផ្សាយនេះរៀបចំដោយ៖ អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ សហការជាមួយ មន្ទីរផែនការខេត្តកំពត និងមានការចូលរួមពីតំណាងអង្គភាព-ស្ថាប័នន ជុំវិញរាជធានីខេត្តចំនួន៨ ដែលមកពីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ សរុបប្រមាណ២២០នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter