ចេញផ្សាយ ២១ មីនា ២០១៩
145
នៅថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របសឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យរកកូនកោងកាងដើម្បីយកទៅដាំនៅស្ថានីយអាងជម្រុះទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ។ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះពិនិត្យថ្នាលបណ្ដុះកូនកោងកាងនៅតាមសហគមន៍ចំនួន៤ របស់ខណ្ឌរដ្ឋបាលជលផលកំពង់សោម ហើយតាមរយៈការចុះពិនិត្យបានឃើញថាមានកូនកោងកាងចំនួនប្រមាណ ១៦០ ០០០ ដើម ហើយកូនកោងកាងដែលយកទៅដាំបានមានប្រមាណ ១០០០០ ដើមតែប៉ុណ្ណោះ។