ចេញផ្សាយ ២១ មីនា ២០១៩
80
ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
លោក ញ៉ែម វណ្ណា មន្រ្តីខណ្ឌរដ្ឋបាលជលផល បានសហការជាមួយនាយកដ្ឋានសហគមន៍នេសាទ នៃរដ្ឋបាលជលផល អជ្ញាធមូលដ្ឋាន សង្កាត់កោះរ៉ុងសន្លឹម និងអង្គការសត្វ និងរុក្ខជាតិ អន្តរជាតិប្រចាំកម្ពុជា (FFI)
បានរៀបចំបោះឆ្នោតអាណត្តិទី៣ ដើម្បីជ្រើរើសគណៈកម្មការសហគមន៍ នេសាទភូមិកោះរ៉ុងសន្លឹមដែលមានសមាជិកចូលរួមចំនួនសរុប១៤៧ នាក់ ក្នុងនោះមានបេក្ខជនឈរឈ្មោះសរុប១២ នាក់។ ជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសបានចំនួន០៩ រូប ដែលក្នុងនោះរួមមាន÷
១-លោក ផូ នូវ ជាប្រធាន
២-លោក ខូវ ម៉េងហ៊ាង ជាអនុប្រធានទី១
៣-លោក ឡុង យ៉ាន ជាអនុប្រធានទី២
និងសមាជិកគណៈកម្មាធិកាចំនួន០៦ រូបទៀត។