ចេញផ្សាយ ២០ មីនា ២០១៩
116
នៅពុធ ១៥កើត ខែផល្គុនឆ្នាំច សំរិទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
លោក ប៉ុន ហាក់ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទទ (យុវជនដើម្បីវប្បធម៌ជាតិ) ដែលប្រព្រឹត្តនៅសាលមហោស្រប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ។
ទិវាធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស្រី សួន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ
លោកស្រី ហៀក ហីុមុល្លិ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ លោក លោកស្រី តំណាងមន្ទីរ អង្គភាព និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យក្រុងព្រះសីហនុ។