មាតិកា
ការចុះបង្រ្កាបបទល្មើស នៅវេលាម៉ោង ៨ យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
ចេញ​ផ្សាយ ២០ មីនា ២០១៩
68
ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះបង្រ្កាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាលទ្ធផលគឺចាប់ជនល្មើសដែលលួចនាំ គ្រឿងជ្រូក និងជើងជ្រូកបានចំនួន ៤កេស ស្មើនឹង ១៦០គីឡូក្រាម នៅត្រង់ចំណុចភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ករណីខាងលើនេះការិយាល័យនឹងដោះស្រាយទៅតាមគោលការណ៍ច្បាប់របស់បសុពេទ្យ។ តួយ៉ាងមន្ត្រីការិយាល័យនឹងបន្តចុះល្បាតទៀតលើករណីនេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter