មាតិកា
ការចុះពិនិត្យស្ថានភាពអនាធិបតេយ្យរំលោភដីព្រៃឈេីនៅតំបន់ពយម៉ាចូវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុុ និងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈេី អូរថ្ម ឃុំអូរត្រេះ ស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ២០ មីនា ២០១៩
157
ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈេីព្រះសីហនុ និងលោកនាយអធិការដ្ឋានរដ្ឋបាលព្រៃឈេីឈូងសមុទ្រ អមដំណេីរជាមួយ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី បានចុះពិនិត្យស្ថានភាពអនាធិបតេយ្យរំលោភដីព្រៃឈេីនៅតំបន់ពយម៉ាចូវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុុ និងដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈេី អូរថ្ម ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ជាលទ្ធផលឃេីញសកម្មភាពចូលកាប់ព្រៃ បោះបង្គោលរបង សង់ខ្ទម មានការកេីនឡេីង។ ករណីនេះ ឯកឧត្តម រដ្ឋលេខាធិការ នឹងជួបពិភាក្សាជាមួយ ឯកឧត្តម អភិបាលខេត្តព្រះសីហនុនៅពេលល្ងាច។ នៅថ្ងៃដដែល ក្រុមការងារក្រសួងមហាផ្ទៃ បានកោះហៅលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ប្រាក់ សាវុធ មកសាកសួរពីការអនុវត្តសាលដីការស្ថាពរ តុលាការកំពូល នៅតំបន់ពយម៉ាចូវ។
ចំនួនអ្នកចូលទស្សនា
Flag Counter