មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តសម្រាប់ខែមេសា របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៩ មីនា ២០១៩
82
ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខខែមីនា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទរបស់មន្ទីរ និងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ព្រមទាំងលោក លោកស្រីប្រធានការិយាល័យទាំងអស់ ដើម្បីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តសម្រាប់ខែមេសា។ កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំតូចនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំគឺពិភាក្សាលើបញ្ហាប្រឈម ដើម្បីរកដំណោះស្រាយសមស្របណាមួយដែលអាចធ្វើទៅបានលើបញ្ហាប្រឈមដែលបានកើតឡើង។ មួយវិញទៀតការិយាល័យនីមួយៗ ក៏ដូចជាខណ្ឌទាំងពីរបានលើពីទិសដៅការងារអនុវត្តបន្ថែមទៀតសម្រាប់អនុវត្តនៅខែបន្ទាប់។
ចំនួនអ្នកចូលទស្សនា
Flag Counter