ចេញផ្សាយ ១៨ មីនា ២០១៩
181
ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារដើម្បីចុះត្រួតពិនិត្យការលក់ដូរសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅផ្សារឃ្លាំងលើមុខរោងចក្រញូស្តា និងការធ្វើការតាមដានទប់ស្កាត់ការនាំចូលសាច់សត្វដែលគ្មានច្បាប់អនុញ្ញាត សាច់ដែលគ្មានគុណភាពធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ជាលទ្ធផលមិនមានបទល្មើសនោះទេ សាច់ដែលលក់ដូរនៅផ្សារនេះមានគុណល្អ និងមានបោះត្រាត្រឹមត្រូវពីមន្រ្តីបសុព្យាបាល។ ក្នុងឱកាសនេះក្រុមការងារក៏បានណែនាំដល់អាជីវករលក់ដូរសាច់សត្វណាដែលមានគុណល្អ និងគោរពតាមគោលការណ៍ណែនាំ។