ចេញផ្សាយ ១៦ មីនា ២០១៩
132
ថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយរបស់ឯកឧត្តម យន្ត មីន អភិបាលនៃ ខេត្តព្រះសីហនុ សង់ជូនដល់ លោកយាយឈ្មោះ យឹម តិក អាយុ៨៧ឆ្នាំ រស់នៅម្នាក់ឯងក្មុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាមួយគ្នានោះលោក នេន ចំរើន ក៏បាននាំយក បន្ថែមនូវគ្រឿងឧបភោគ បរិភោគ ធុងចម្រោះទឹកស្អាត រួមទាំងថវិកាមួយចំនួន និងបំពាក់នូវអំពូលភ្លើងសូឡាមួយដើមបន្ថែមទៀតជូនលោកយាយផងដែរ។ តាមលោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់បន្ថែមថា នេះជាផ្ទះទី៨ហើយដែលជាអំណោយរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសងសង់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមនុស្សចាស់ជរានៅក្នុងឃុំសាមគ្គីនេះ។