មាតិកា
ការចុះផ្សព្វផ្សាយលិខិតលេខ០៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុស្តីពីការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងទប់ស្កាត់ភាពអនាធិបតេយ្យចូលកាន់កាប់ដោយខុសច្បាប់លើដីរដ្ឋ ដែលរដ្ឋបាលខេត្តបានដកហូតកន្លងមក។
ចេញ​ផ្សាយ ១៦ មីនា ២០១៩
164
ថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ លោក លី ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមជាមួយក្រុមការងារគណ:បញ្ជាការឯកភាពស្រុកស្ទឹងហាវ រួមមានកំលាំងនគរបាល ៣នាក់ កងរាជអាវុធហត្ថ ៣នាក់ មន្ត្រីសាលាស្រុកស្ទឹងហាវចំនួន ៤នាក់ បានចុះត្រួតពិនិត្យតាមដានទប់ស្កាត់ឱ្យខានតែបាន នៅសកម្មភាពក្រុមអនាធិបតេយ្យ ដែលចូលកាន់កាប់ដីរដ្ឋ ព្រមទាំងការចុះផ្សព្វផ្សាយលិខិតលេខ០៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុស្តីពីការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងទប់ស្កាត់ភាពអនាធិបតេយ្យចូលកាន់កាប់ដោយខុសច្បាប់លើដីរដ្ឋ ដែលរដ្ឋបាលខេត្តបានដកហូតកន្លងមក។ ក្នុងការអនុវត្តលិខិតនេះក្រុមការងារបានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ មិនត្រូវជឿលើការអូសទាញពីក្រុមជនខិលខូច ដែលបាននាំគ្នាទៅទន្ទ្រានកាន់កាប់ដីរដ្ឋ(ស្ថានីយផ្សព្វផ្សាយ និងស្តាព្រៃឈើអូរថ្ម)។ គួរបញ្ជាក់ផងដែរថាមានប្រជាពលរដ្ឋសរុបចំនួនប្រមាណ ៤៥នាក់ ដោយតម្រូវឱ្យពួកគាត់ទាំងនោះ បញ្ឈប់សកម្មភាព អនាធិបតេយ្យតទៅទៀត និងរុះរើចេញដោយខ្លួនឯង។
ចំនួនអ្នកចូលទស្សនា
Flag Counter