ចេញផ្សាយ ១៤ មីនា ២០១៩
199
ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩
លោក នុត រ៉ា ប្រធានការិយាល័យនីតិកម្មកសិកម្មសហការជាមួយលោក សយ ប៉ាវ មន្រ្តី ការិយាល័យកសិកម្មស្រុកព្រៃនប់ បានចុះត្រួតពិនិត្យដេប៉ូលក់សម្ភារៈកសិកម្មនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលគឺ÷
១.ដេប៉ូ ពេជ្រ មឿន លក់ជីកសិកម្ម និងថ្នាំកសិកម្មនៅភូមិសំរ៉ុង ឃុំសំរ៉ុងស្រុកព្រៃនប់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មឆ្នាំ២០១៩ និងពុំមានបទល្មើសណាមួយឡើយ។
២.ដេប៉ូ ប្រាក់ ជឿន លក់ចំណីសត្វនៅភូមិសំរ៉ុង ឃុំសំរ៉ុងកាលពីខែមុនមិនទាន់លិខិតអនុញ្ញាត តែពេលនេះគាត់បានធ្វើលិខិតអនុញ្ញាតរួចហើយក្រោយពេលមន្រ្តីការិយាល័យបានណែនាំ។
៣.ដេប៉ូ តុន គីណាំ លក់បំណែកពូជដំណាំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង មានលិខិតអនុញាតិធ្វើអាជីវកម្មត្រឹមត្រូវហើយ និងមិនមានបទល្មើសទេ។