មាតិកា
ការចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា
ចេញ​ផ្សាយ ១២ មីនា ២០១៩
93
ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ អ្នកនាង គួយ ចន្ធី ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផៃ ផាន ក្រុមប្រឹក្សាខេត្ត។ ចំពោះអ្នកដែលអញ្ចើញចូលរួមមាន លោក លោកស្រី ប្រធាន ឬតំណាងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត។ កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណសមាជិក បសស ជាមួយមន្ទីរពេទ្យជាដៃគូរបស់រដ្ឋ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិនមែនដៃគូរ( ពេទ្យឯកជន)។
ចំនួនអ្នកចូលទស្សនា
Flag Counter