ចេញផ្សាយ ១២ មីនា ២០១៩
77
ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ លោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផល លោកសុខ អាង ប្រធានការិយាល័យផែនការគណនេយ្យ និង លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨-២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩- ២០២០ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីសន្និបាតធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្រាប់អ្នកដែលបានអញ្ជើញចូលរួមមានចំនួន ៤០១ នាក់ មកពីបណ្តាមន្ទីរទាំង២៥រាជធានីខេត្ត និងអង្គភាពដែលពាក់ព័ន្ធ។ គោលបំណងនៃពិធីសន្និបាតដើម្បីសម្រេចលទ្ធផលការងារឆ្នាំ២០១៨ និឹងរកយុទ្ធសាស្ត្រ បច្ចេកទេស បញ្ហាប្រឈម ដំណោះស្រាយ បន្ថែមសម្រាប់ឆ្នាំបន្តបន្ទាប់។