ចេញផ្សាយ ១២ មីនា ២០១៩
83
ថ្ងៃចន្ទ ០៦កើត ខែផល្គុន ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យលើការធ្វើចលនាសត្វ(ជ្រូក) ព្រមទាំងការពិនិត្យសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅទីតាំងផ្សារលើក្រុងព្រះសីហនុ។ ជាលទ្ធផលឃើញថាសត្វដែលនាំចូលមកសត្តឃាតដ្ឋានមិនមានជម្ងឺណាមួយនោះទេ ជាសត្វដែលមានសុខភាពល្អ។ ចំពោះសាច់សត្វ ដែលតាំងលក់នៅលើទីផ្សារវិញគឺមានអនាម័យល្អ និងមានបោះត្រាត្រឹមត្រូវពីមន្រ្តីផលិតកម្ម និងបសុព្យាបាល។ ក្នុងឱកាសនេះក្រុមការងារក៏បានធ្វើការណែនាំបន្ថែមដល់អាជីវករឱ្យបន្តចូលរួមការពារ និងធ្វើអនាម័យលើការលក់ដូររបស់គាត់ រួមទាំងរាយការណ៍លើករណីបទល្មើសណាមួយដែលកើតឡើង ដើម្បីពង្រឹងបាននូវការធ្វើចលនាសត្វ សាច់សត្វ ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ និងមានអនាម័យ គុណភាពល្អ សម្រាប់ធានានូវម្ហូបអាហារជូនប្រជាពលរដ្ឋ។