មាតិកា
ការចូលរួមសិក្ខាសាលាស្តីពីការរៀបចំផែនការភាពអាសន្នសម្រាប់ទប់ស្កាត់ជម្ងឺប៉េស្តជ្រូកអាហ្រ្វិក (Africa Swine Fever) នៅទីរួមខេត្តកំពង់ចាម
ចេញ​ផ្សាយ ១១ មីនា ២០១៩
75
ថ្ងៃចន្ទ ០៦កើត ខែផល្គុន ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក លឹម វណ្ណដា​ អនុប្រធានការិយាល័យ និងបសុព្យាបាល និងមន្ត្រី ០១រូប បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំផែនការភាពអាសន្នសម្រាប់ទប់ស្កាត់ជម្ងឺប៉េស្តជ្រូកអាហ្រ្វិក (Africa Swine Fever) ដែលប្រព្រឹត្តទៅនៅទីរួមខេត្តកំពង់ចាម។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ។សិក្ខាសាលាគឺផ្តោតទៅលើបញ្ហាសំខាន់ៗមានដូចខាងក្រោម៖ - ធ្វើការទប់ស្កាត់ការចរាចរណ៍សត្វដោយគ្មានលិខិតអនុញ្ញាត។ - អាត្រាសត្វស្លាប់អាចកើនដល់១០០%នៅក្នុងហ្វូងសត្វឈឺដោយមិនបានធ្វើការព្យាបាលទាន់ពេលវេលា។ - ធ្វើការបាញ់ថ្នាំសំលាប់មេរោគតាមកន្លែងចិញ្ចឹមសត្វ។ - ជម្ងឺនេះកើតឡើងនៅប្រទេសថៃ និងវៀតណាមនៅឆ្នាំ២០១៨ ។ ដែលមានមន្រ្តីចូលរួមចំនួន ៦៣នាក់ ដែលអញ្ជើញពីមន្ទីរទាំង២៥ រាជធានីខេត្ត និងអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល។
ចំនួនអ្នកចូលទស្សនា
Flag Counter