ចេញផ្សាយ ០៧ មីនា ២០១៩
80
ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រួម និងមន្ត្រីក្រុមការងារផ្នែក និងសង្កាត់រដ្ឋបាលជលផលស្រុកព្រៃនប់ ដើម្បីចុះពិនិត្យព្រៃកោងកាង និងការចិញ្ចឹមក្តាមបង្គារបស់ក្រុមហ៊ុនហេងហេង ដែលមានទីតាំងស្ថិតនៅ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាព្រៃកោងកាងនៅតំបន់នេះមិនមានបទល្មើសណាមួយនោះទេ ចំណែកឯការចិញ្ចឹមក្តាមបង្គារបស់ក្រុមហ៊ុនហេងហេងមានដំណើរល្អដោយការចិញ្ចឹមទទួលបានទិន្នផលខ្ពស់។