ចេញផ្សាយ ០៧ មីនា ២០១៩
96
ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩
លោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំជាមួយក្រុមជំនាញការនៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មលើការសិក្សាកំណត់វិសាលភាពនៃគម្រោងក្នុងការបង្កើតផែនការមេ(Master plan)សម្រាប់តំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៃខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំគឺ÷
១-ស្វែងយល់អំពីស្ថានភាពទូទៅនិងសក្តានុពលក្នុងខេត្តព្រះសីហនុ ។
២-ស្វែងយល់ឱ្យបានច្បាស់តំបន់សេដ្ឋកិច្ចពិសេសមាននៅក្នុងខេត្ត។
៣-និងផ្តល់ឱ្យនូវវិធីសាស្ត្រសម្រាប់អនុវត្តន៍ក្នុងផែនការមេសម្រាប់ខេត្ត។
កិច្ចប្រជុំនេះគឺជាករណីសិក្សាដំបូងរបស់គម្រោងដើម្បីសរសេររបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល។ មួយវិញទៀតកិច្ចពិភាក្សាប្រតិភូផ្តោតលើ ៦ចំណុចសំខាន់ៗ÷ ១-ផ្ទៃដីសរុបតំបន់សេដ្ឋកិច្ចពិសេសទាំង៤ក្នុងខេត្តមានទំហំប៉ុន្មាន? ២-ការប្រើប្រាស់ដីឯកជន និងរដ្ឋមានលក្ខណៈយ៉ាងណា។ ៣-បញ្ហាទឹកសាប កាកសំណល់រាវ និងកាកសំណល់រាវ។ ៤-បញ្ហាអគ្គិសនី។ ៥-បញ្ហាកំលាំងពលកម្ម។ ៦-បញ្ហាប្រឈមដែលមានក្រោយពេលអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ។