ចេញផ្សាយ ០៧ មីនា ២០១៩
108
ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩
លោក ជ គា អនុប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់បានចូលរួមចុះពិនិត្យករណីសំណេីសុំគោលការណ៍អនុញ្ញាតជួល ទីតាំងដីរដ្ឋ ទំហំ២៥០ ហិកតា នៅតំបន់កោះខ្យង ភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់ធ្វេីការអភិវឌ្ឍន៍ វិនិយោគលេីវិស័យអេកូទេសចរណ៍របស់ ក្រុមហ៊ុន អេកូបុីច ឌីវេទុ្បបមិន។ ក្នុងការចុះពិនិត្យគឺដឹកនាំដោយ លោក ចេង រ៉េត នាយកទីចាត់ការផែនការ និងវិនិយោគ។ អ្នកដែលបានអញ្ជើញចូលរួមមកពីការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជុំវិញស្រុក។ ជាលទ្ធផលមិនទាន់មានការសម្រេចណាមួយលើការជួលដីដល់ក្រុមហ៊ុននោះឡើយទេ។