មាតិកា
ពិធីសំណេះសំណាលជាមួយមន្ត្រី(ជានារី) ដើម្បីអបអរសាទទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨​
ចេញ​ផ្សាយ ០៧ មីនា ២០១៩
86
ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បាន​រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រី(ជានារី)ដើម្បីអបអរសាទទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ ខាងមុននេះ។ កិច្ចសំណេះសំណាលនេះធ្វើឡើងដើម្បីអរគុណ និងកោតសរសើរចំពោះស្នាដៃ គំនិត យោបល់ ដែលបានចូលរួមចែករំលែកក្នុងការងារភារកិច្ចកន្លងមកចំពោះស្ថាប័ន យ៉ាងណាមិញទៀតសោតគឺ រំលឹកពីការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារសិទិ្ធសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៍សិទ្ធិស្មើគ្នារវាងបុរស​ និងស្ត្រី​(យេនឌ័រ) ពិសេសជាងនេះទៅទៀតក៏មានការផ្តល់ជូនជាកាដូ រួមទាំងបាច់ផ្កាទៀតផង សម្រាប់លើកទឹកចិត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter